គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

Brief 2

កាលបរិច្ឆេទ: ០៧ កុម្ភៈ ២០២៣

បុគ្គលិកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលប្រមាណជាងសាមសិបនាក់ មកពីនាយកដ្ឋាននានា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសង្រ្គោះបឋម កាលពីថ្ងៃទី១២ មករា កន្លងទៅនេះ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមសហការពីសំណាក់មហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ បន្ទាប់ពីរៀនទ្រឹស្តីចប់ គឺដល់វគ្គអនុវត្តជាក់ស្តែង ដោយគ្រូពេទ្យបានបង្ហាញពីកាយវិការសង្រ្គោះបឋម ដើម្បីជួយអាយុជីវិតជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយសារជំងឺគាំងបេះដូង និងលង់ទឹក៕